Breaking News
Loading...
Monday, June 30, 2014

សម្តេច ហ៊ុន សែន ថា អាជ្ញាកណ្តាល​​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ឲ្យ​ហូ​ឡង់ ជាការលំអៀង

6:07 AM
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​ការសម្រេច​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​នៅក្នុង​នាទី​បន្ថែម​ដែល​នាំ​ឲ្យ​ហូឡង់ទ​ទួល​ជ័យជម្នះ​លើ​ម៉ិ​ក​ស៊ិ​ក​ក្នុង​លទ្ធផល ២-១ កាលពី​យប់មិញ​ដើម្បី​ឈានទៅ​កាន់​វគ្គ១/៤ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ។ នាឱកាស​សម្ពោធ​ផ្សារ​ទំនើប​អេ​អន​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​រិៈ​គន់​អាជ្ញាកណ្តាល (លោក​Pedro Proençaជនជាតិ​ព័រ​ទុយ​ហ្គា​ល់) ដែល​សម្រេច​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ឲ្យ​ហូ​ឡង់ ដោយ​លោក​យល់ឃើញថា វា​ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​ម៉ិ​ក​ស៊ិ​ក ហូ​ឡង់​មិនគួរ​ទទួល​បានឡើយ។ ការកត់សម្គាល់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​សំដៅលើ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ជ័យជម្នះ​របស់ Klaas Jan Hunterlaarបន្ទាប់ពី​ខ្សែបម្រើ​ហូ​ឡង់ ArjenRobbenបាន​ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​ដោយសារ​ការប៉ះទង្គិច​ជាមួយ​ខ្សែការពារ​ម៉ិ​ក​ស៊ិ​ក Rafael Marquez ក្នុង​នាទី ទី៩៤ ។ ការ​ដួល​របស់​ហូ​ឡង់​ក៏​ទទួលរង​នូវ​ការ​រិៈ​គន់​យ៉ាងខ្លាំង​ផងដែរ​ពី​សំណាក់​ក្រុម​ម៉ិ​ក​ស៊ិ​ក ជាពិសេស​លោក Miguel Herrera ដែលជា​គ្រូបង្វឹក ដោយ​ចោទប្រកាន់ Robbenថា បានធ្វើ​ពុត​ជា​ដួល​រហូតដល់​ទៅ​បី​លើក​ក្នុង​មួយ​ប្រកួត។ ទោះបីជា​យ៉ាងណាក៏ដោយ Robbenបានធ្វើការ​សុំទោស​តាមរយៈ​ទូរទស្សន៍​ហូ​ឡង់​ចំពោះ​ការធ្វើ​ពុត​ជា​ដួល ប៉ុន្តែ​ចំពោះ​ករណី​នៅក្នុង​តង់​ទីមួយ មិនមែន​ករណី​ចុងក្រោយ​នោះឡើយ។ ឆ្លៀត​ក្នុងឱកាស​នោះដែរ សម្តេច​ ហ៊ុន សែន បាន​លើកឡើងថា អ្នក​ភ្នាល់​យក​ខាង​ប្រេ​ស៊ី​ល និង​ហូ​ឡង់ សុទ្ធ​តែ​លោះ​ព្រលឹង ពីព្រោះ​ពួកគេ​បាន​យកឈ្នះ​លើ​គូប្រជែង​របស់ខ្លួន​នៅ​នាទីចុងក្រោយ។ ទាក់ទង​នឹង​ព្រឹត្តិការណ៍ World Cup នេះដែរ លោក​បាន​កោតសរសើរ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ដែលមាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ក្នុងនាម​ជា​ក្រុម​តំណាង​ឲ្យ​អាស៊ី បើទោះបីជា​ពួកគេ​មិនបាន​ឈានទៅ​កាន់​វគ្គ​បន្ត​ក៏ដោយ។ រីឯ​ជុំវិញ​ការរៀបចំ World Cup លោក ហ៊ុន សែន បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​នៅតែ​បន្ត បើទោះបី​ជាមាន​បាតុកម្ម​តវ៉ា​យ៉ាងណាក៏ដោយ៕
Newer Post
Previous
This is the last post.

0 comments:

Post a Comment

 
Toggle Footer