អ្នកភូមិឃាត់ខ្លួន លោកសង្ឃ១អង្គពីបទ ប៉ុនប៉ងសេពមេថុន ក្មេងស្រី៣នាក់មិន បានសម្រេច
ខេត្តបាត់ដំបង ៖ លោកសង្ឃមួយអង្គ ត្រូវប្រជាពលរដ្ឋ ឃាត់ខ្លួនភ្លាមៗប្រគល់ឲ្យ សមត្ថកិច្ច បន្ទាប់ពីសង្ស័យថា បានចាប់ក្មេងស្រីអាយុក្រោម ៧ឆ្នាំចំនួន៣នាក់អោបថើប លេងប្រដាប់ភេទ និងប៉ុនប៉ងរំលោភ មិនបានសម្រេច កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៩ មិថុនា នៅក្នុងផ្ទះស្ងាត់មួយ ក្នុងកន្លែង ក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
សមត្ថកិច្ចនិយាយថា សង្ឃកំហូចនោះឈ្ មោះផាន់ ថងសុវណ្ណារ័ត្ន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ តែបច្ចុប្បន្នគង់នៅវត្តមុន្នីរស្មី ហៅវត្តកន្ទុយក្រពើ ស្ថិតក្នុងភូមិក្រពើខាងត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់។ សង្ឃអង្គនេះត្រូវអ្នកភូមិ សង្ស័យថា បានល្បូងក្មេងស្រី៣នាក់ អាយុ៧ឆ្នាំ, អាយុ១០ឆ្នាំ និងអាយុ៦ឆ្នាំ នាំទៅអោបថើប និងស្ទាបប្រដាប់ភេទ និងប៉ងចាប់រំលោភ ពួកនាងនៅក្នុងផ្ទះគេ ដែលម្ចាស់មិននៅធ្វើឲ្យពួកនាង ភ័យខ្លាចយំរត់ទៅប្រាប់អ្នកនៅក្បែរនោះ ទើបត្រូវអ្នកភូមិចាប់ ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ៕

0 comments:
Post a Comment