Breaking News
Loading...
Wednesday, July 2, 2014

ម៉ាស៊ីនច្រូតស្រូវ បើកជាន់មីនតោន ផ្ទុះដាច់បីកំណាត់ និងរបួសធ្ងន់ មនុស្ស៣នាក់

6:51 PM
ខេត្តប៉ៃលិន ៖ យ៉ាងហោចណាស់ មនុស្ស៣នាក់ បានរងរបួសធ្ងន់ សន្លប់នៅនឹងកន្លែង បន្ទាប់ពីបើក ម៉ាស៊ីនច្រូតស្រូវ ជាន់លើមីនតោន ផ្ទុះកក្រើកធរណី កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២ កក្កដា ២០១៤ នៅចំណុចក្នុងស្រែ ខាងលិចភ្នំកុយ ចម្ងាយពីផ្លូវជាតិលេខ៥៩ ប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។ ជនរងគ្រោះ ទាំង៣នាក់រួមមាន ទី១. ឈ្មោះ សី ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកម៉ាស៊ីនច្រូតស្រូវ របួសធ្ងន់ រស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង, ជនរងគ្រោះ២នាក់ទៀត ឈ្មោះ មឿន សិលា ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ មឿន ចិន ភេទប្រុស អាយុ១០ឆ្នាំ រងរបួសធ្ងន់ ហើយពីរនាក់នេះ ជាបងប្អូននឹងគ្នា រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ។ ប្រភព័ត៌មាន ពីកន្លែងកើតហេតុបាន ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ បានជិះលើម៉ាស៊ីនច្រូតស្រូវ ដោយដឹកស្រូវ៩ការ៉ុង ទៅដាក់លើគោយន្ត ដែលចតនៅលើទំនប់ ដោយបើកកាត់វាលស្រែ ដែលមានទឹកតិចៗ មកដល់ចំណុចកើតហេតុ ម៉ាស៊ីនច្រូតស្រូវ គឺបានបើកកិន ពីលើមីនតោន ដែលកប់នៅក្នុងដីស្រែនោះ ផ្ទុះកក្រើកធរណី និងបានផ្លោងខ្ទាត ទាំងម៉ាស៊ីនច្រូតស្រូវ និងមនុស្ស ប្រហែលជា១០ម៉ែត្រ ពីរណ្តៅគ្រាប់មីន ដែលផ្ទុះនោះ បណ្តាលឱ្យអ្នកជិះ របសួសធ្ងន់សន្លប់ទាំងបីនាក់ ចំណែកម៉ាស៊ីនច្រូតស្រូវ ដាច់បីកំណាត់ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវគេបញ្ជូន ទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ។ហើយមកដល់ វេលាម៉ោង៥ល្ងាច ថ្ងៃដដែលនេះ ជនរងគ្រោះទាំង៣នាក់ បានដឹងខ្លួនឡើងវិញហើយ៕ ប្រភព កោះសន្តិភាព

0 comments:

Post a Comment

 
Toggle Footer