សង្ឃថៃមួយអង្គ ជាប់គុកចំនួន៥ឆ្នាំ ដោយសារ ចាប់រំលោភ ក្មេងស្រីជំទង់ អាយុ ១៤ឆ្នាំ
ថៃ៖ តាមប្រភពព័ត៌មាន បានអោយដឹងថា មានព្រះសង្ឃមួយអង្គ ត្រូវបាន កាត់ទោសឲ្យជាប់គុក ចំនួន ៥ឆ្នាំ ដោយសារបាន ចាប់រំលោភ ក្មេងស្រីជំទង់ម្នាក់។
តុលាការព្រហ្មទណ្ឌថៃ បានកាត់ទោស សង្ឃ ឈ្មោះ Sana Saekamdaeng ឲ្យជាប់គុក ចំនួន ៥ឆ្នាំ ៦ខែ លើបទល្មើស រំលោភសេពសន្ថវៈ លើ ក្មេងស្រី អនីតិជន អាយុ ១៤ឆ្នាំ ដែលរូបគេ បានប្រព្រឹត្ត កាលពីឆ្នាំ មុននេះ នៅក្នុងបរិវេន ព្រះវិហារ Bang Khen ដែល ជនល្មើស ស្នាក់នៅ។
យោងតាមម្តាយ របស់ក្មេងស្រី រូបនេះ បាននិយាយប្រាប់ ព័ត៌មានថា ជារឿយៗកូនស្រីរបស់គាត់ តែងតែទៅសុំអាហារ នៅក្នុងវិហារនោះ។ កាលពី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ សង្ឃរូបនោះ ក៏បានហៅ កូនស្រីរបស់គាត់ អោយយកស្រា និងទឹកកក ចូលក្នុងបន្ទប់ របស់ខ្លួន ទើបនាងត្រូវបាន សង្ឃនោះ ចាប់រំលោភយ៉ាងដូច្នេះ។
គួរបញ្ជាក់ផងដែរថា ជនល្មើស ក៏បានអោយលុយ ទៅក្មេងស្រី ចំនួន ១៨០បាត ស្មើនឹង៦ដុល្លារ និង បាននិយាយគំរាមថា នឹងធ្វើបាបនាង ប្រសិនបើនាង ហ៊ានប្រាប់រឿងនេះ អោយអ្នកណាដឹង។
តាមសម្តីរបស់អ្នករាយការណ៍ ក៏បានបញ្ជាក់បន្ថែមផងដែរថា យោងតាមការសារភាពរបស់ សង្ឃរូបនេះ តុលាការសម្រេច សម្រាលទោស ការជាប់គុក រយៈពេល១១ឆ្នាំ មកនៅត្រឹម ៥ឆ្នាំកន្លះវិញ៕

0 comments:
Post a Comment