Breaking News
Loading...
Tuesday, July 1, 2014

ជនជាតិបារាំង ដេក​​ដោយ​សារ​មួយ​ជង្គង់​របស់ សេន ប៊ុនថេន

8:51 PM
កីឡាករ​កម្ពុជា​ពូកែ​ប្រើ​ទម្ងន់​ជើង សេន ប៊ុនថេន បាន​បំបាក់​ជើង​ខ្លាំង​បារាំង​ YASAR Mustapha ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​ដើម្បី​ឈ្នះ​បាន​ខ្សែក្រវាត់​ថ្នាក់​អន្តរជាតិ FAMK ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម​កាល​ពី​ថ្ងៃ​ទី​២៨ ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ​នៅ​ប្រទេស​បារាំង។ ការ​ពិត​នៅ​លើ​សង្វៀន​ទាំង​៣​ទឹក គឺ​អ្នក​លេង​ក្បាច់​គុន​សេរី​នៅ​អឺរ៉ុប​ម្នាក់​នេះ​​ធ្វើ​​បាន​យ៉ាង​ល្អ​តាម​រយៈ​ការ​ប្រើ​ស្នៀត​ពិសេស​ៗ​ក្នុង​នោះ​ការ​ទាត់​ផ្កាប់​ចាន កែង​បក ហក់​លោត​វាយ​កែង និង​ចេញ​កណ្តាប់​ដៃ​យ៉ាង​សាហាវ​ដែល​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា រន្ទះ​ជើង​ឥត​ស្រមោល សេន ប៊ុនថេន​អត់​ខ្លាច​ញញើត​នឹង​ការ​​វាយ​កញ្ជ្រោល​បោក​បុក​របស់​ Mustapha ទេ ប៉ុន្តែ​បាន​ឆ្លើយ​តប​វិញ​ដោយ​ទម្ងន់​ជើង ជង្គង់ ​និង​កណ្តាប់​ដៃ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​អ្នក​ទាំង​ពីរ​បាន​សម្រុក​គ្នា​រហូត​ធ្លាក់​ចេញ​ក្រៅ​សង្វៀន​ទៀត​ផង។ ទោះ​ជា​មាឌ​ធំ និង​ខ្ពស់​ជាង ប៉ុន្តែ​កីឡាករ​បារាំង​ម្នាក់​នេះ​ទន់​ជ្រាយ​ជាង​ដែល​ងាយ​ធ្វើ​ឲ្យ​សេន ប៊ុន​ថេន​កាច​ដើម្បី​ឡើង​ជង្គង់​ជា​រឿយ​ៗ​​ ហើយ​​ក្នុង​​​ទឹក​ទី៣​ ប៊ុនថេន ​ឡើង​មួយ​ជង្គង់​ឆ្វេង​ចំ​ពេញ​ពោះ​បណ្ដាល​ឲ្យ​លោក​អាជ្ញា​កណ្ដាល​រាប់​ដល់​១០​ក៏​នៅ​តែ​មិន​អាច​ក្រោក​រួច។ ប្រភព សប្បាយ

0 comments:

Post a Comment

 
Toggle Footer