Breaking News
Loading...
Tuesday, July 1, 2014

លោក​គ្រូ​​ពេទ្យម្នាក់​ នាំគូ​ដណ្តឹងទៅ​ទិញ ​​ចិញ្ចៀន​ភ្ជាប់​ពាក្យ យប់​ឡើង​គាំង​បេះដូង​ស្លា​ប់

8:27 PM
ខេត្តព្រៃវែង ៖ បុរសម្នាក់ដែលគេស្គាល់ ឈ្មោះ ស៊ា សារ៉េន អាយុ៣១ឆ្នាំ ជាគ្រូពេទ្យនៅមន្ទីរពេទ្យ បង្អែកអ្នកលឿង បានគាំងបេះដូងស្លាប់ កាលពីវេលាម៉ោង ១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី០២ កក្កដា នៅផ្ទះគូដណ្តឹង ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ។ ប្រភពពីក្រុមគ្រួសារបុរស រងគ្រោះឱ្យដឹងថា នៅថ្ងៃទី០១ កក្ដដា បុររងគ្រោះបាននាំ គូដណ្តឹងទៅ ផ្សារអ្នកលឿង ដើម្បីទិញចិញ្ចៀន ភ្ជាប់ពាក្យ បន្ទាប់មកក៏មាន ការជួបជុំ ញាតិមិត្ត និងក្រុមគ្រួសារខាង ស្រីហូប ចុកបន្តិចបន្តួច ។ ដោយពេលវេលា សប្បាយ រហូតដល់ពាក់ កណ្តាលអធ្រាត្រ ក្រុមគ្រួសារខាងស្រីក៏ បានឃាត់ឱ្យនៅ ដេកទីនោះ មួយយប់ ដឹងអីការសប្បាយក៏ក្លាយ ជាទុក្ខ ដោយសារបុរសជា គូដណ្តឹងបាន គាំងបេះដូងស្លាប់ នៅវេលាម៉ោង១២ និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ កក្កដា ។ ក្រោយពីកើតហេតុ សពបុរសខាងលើ ត្រូវក្រុមគ្រួសារខាង ស្រីយក ទៅរក្សាទុកនៅមន្ទីរ ពេទ្យបង្អែកអ្នក លឿង រង់ចាំក្រុមគ្រួសារឪពុកម្តាយ មកទទួលយក ទៅធ្វើបុណ្យតាម ប្រពៃណីនៅស្រុកកំណើត នៅឯភូមិត្រពាំងក្រូច ឃុំព្រៃក្របាស់ ស្រុកព្រៃក្របាស់ ខេត្តតាកែវ ។ ទាក់ទិននឹងករណីនេះ ខាងសមត្ថកិច្ចស្រុកបាភ្នំ និងស្រុកពាមរក៍ ពុំហ៊ានធ្វើកោសល្យវិច័យទេ ដោយទុកឱ្យខាង មន្ត្រីជំនាញ ចុះមកត្រួតពិនិត្យ ៕ ប្រភព កោះសន្តិភាព

0 comments:

Post a Comment

 
Toggle Footer