ជនរងគ្រោះ៥នាក់ បានលក់ក្រលៀន តម្លៃ ១ម៉ឺនទៅ១៣០០០ដុល្លារ តែជនរង គ្រោះបានពី ៣០០០ ទៅ៥០០០ដុល្លារ
ភ្នំពេញ៖ វាជាករណីដំបូងនៅ ក្នុងប្រទេស កម្ពុជា ដែលកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្ដិការ តាមចាប់ខ្លួនជន ជួញដូរក្រលៀនមនុស្ស ខុសច្បាប់ យកទៅលក់នៅ បរទេស(ប្រទេស ថៃ) ក្រោយពីសមត្ថកិច្ច បានទទួលព័ត៌មាន ពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលចាញ់ បោកការលួងលោម របស់ជនប្រព្រឹត្ដហើយ ម្យ៉ាងទៀត ដោយសារតែ ចង់បានលុយកាក់ ច្រើនទៀតផង ។
កន្លងទៅ ករណីមនុស្ស វះយកក្រលៀន ត្រូវបានឮពីមាត់ មួយទៅមាត់មួយ និងឃើញ គេបង្ហោះព័ត៌មាននៅលើ បណ្ដាញទំនាក់ទំនង ហ្វេសប៊ុក ប៉ុន្ដែមិនទាន់ទទួលបានព័ត៌មាន ជាក់លាក់និងឃើញ ផ្ទាល់ភ្នែកនៅឡើយនោះទេ ។ ឥឡូវនេះក្រោយ ពីធ្វើការស្រាវជ្រាវ តាមរយៈការទទួល ព័ត៌មានពីសំណាក់ ជនរងគ្រោះនោះ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរ និងការពារអនីតិជន នៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បាន បើកប្រតិបត្ដិការឈាន ទៅដល់ការចាប់ខ្លួន ជនសង្ស័យពីរនាក់ ម្នាក់ជាកូនស្រីអ្នកប្រព្រឹត្ដ ផ្ទាល់និងម្នាក់ ទៀតជាឪពុកចុង គឺជាជន សមគំនិតក្នុងអំពើជួញ ដូរនិងផ្ដល់ឯកសារ ដោយទុច្ចរិត ។
នាយការិយាល័យ ប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន រាជធានីភ្នំពេញ លោក កែវ ធា បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច របស់លោកបានឃាត់ខ្លួន ជនសង្ស័យទាំង ពីរនាក់ កាលពីវេលាម៉ោង ៨និង១៥ នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ ដោយជាប់ពាក់ព័ន្ធអំពើលក់ ដូរមនុស្ស (លួងលោមមនុស្ស ឱ្យលក់ក្រលៀន)។
លោក កែវ ធា បានបញ្ជាក់ថា ស្ដ្រីដែល ត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះយ៉ែម អាស៊ី សាស់ ហៅស៊ីនួន អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់ នៅផ្ទះលេខ១៧ ផ្លូវទន្លេសាប សង្កាត់ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរលក់កាហ្វេ និងជនសង្ស័យម្នាក់ ដែលជាឪពុកចុងរបស់ ស្ដ្រីរូបនេះ ឈ្មោះញ៉ែម ផល្លា អាយុជាង៤០ ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅជាមួយកូន ស្រីចុងរបស់ខ្លួន ហើយត្រូវបានកម្លាំងសមត្ថ កិច្ចចាប់ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ។
លោកកែវ ធា បានបន្ដថា ក្រោយពីការ សួរនាំនិងយោងតាម ការរៀបរាប់របស់ជន រងគ្រោះ បានឱ្យដឹងថា ជនសង្ស័យទាំងពីរ នាក់ បានលួងលោម និងបោកបញ្ឆោតជនរង គ្រោះទាំង៥នាក់ឱ្យ លក់ក្រលៀនរបស់ខ្លួន តាមរយៈការបញ្ជូនទៅវះកាត់យកក្រលៀន នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ដោយជនរង គ្រោះម្នាក់ ត្រូវបានជនឆបោកយកក្រលៀន ទៅលក់ ក្នុងតម្លៃ១ម៉ឺនទៅ ១៣០០០ដុល្លារ ប៉ុន្ដែជនប្រព្រឹត្ដទាំងនេះ ឱ្យជនរងគ្រោះតែ ៣០០០ទៅ៥០០០ដុល្លារតែប៉ុណ្ណោះ ។
នាយការិយាល័យរូបនេះ បានបន្ដទៀត ថា ជនរងគ្រោះទាំង៥នាក់ សុទ្ធតែជាមនុស្ស ប្រុស ខ្លះធ្វើជាកម្មករ បានទទួលលុយពីជន ប្រព្រឹត្ដ ចំនួន៥០០០ដុល្លារ ប៉ុន្ដែជនរងគ្រោះ ម្នាក់ អាយុ១៦ឆ្នាំ ដែលចាញ់បោកលក់ក្រលៀន របស់ខ្លួនដែរនោះ បានលុយត្រឹមតែ ៣០០០ដុល្លារតែប៉ុណ្ណោះ ។
បើតាមលោក កែវ ធា នេះជាករណីទី១ ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ហើយនៅ ពេលជនរងគ្រោះត្រូវចាញ់បោកការលួង លោម ព្រមលក់ក្រលៀន របស់ខ្លួននោះជន សង្ស័យបានរត់ការធ្វើ ឯកសារក្លែងបន្លំ ដោយប្ដូរឈ្មោះទៅជា សាច់ញាតិរបស់អ្នកទិញក្រលៀន ទើបក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យមាន ការវះកាត់ ដើម្បីយកក្រលៀនចេញ។
នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានរបស់ជនរងគ្រោះ នៅក្នុងអំពើឆបោកខាងលើនេះរួចមក ការិ យាល័យជំនាញ បានសុំបទបញ្ជានិងគោល ការណ៍ណែនាំពី សំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ និងស្នងការរងទទួលផែន ព្រុំ សន្ធរ និងមានការឯកភាពពី តំណាងអយ្យការ កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់បាន ជាបន្ដបន្ទាប់ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។
បើតាមសមត្ថកិច្ច ជនរងគ្រោះបានលក់ ក្រលៀនម្ខាងរបស់ខ្លួន ដោយទុកតែម្ខាង ប៉ុណ្ណោះ ហើយការលក់ក្រលៀន ខាងលើនេះ ជាការប្រឈមមុខ យ៉ាងខ្លាំង ចំពោះសុខភាព ហើយជនរងគ្រោះអាចធ្លាក់ ខ្លួនពិការរហូតដល់ស្លាប់ ជាក់ជាមិនខានឡើយ ប៉ុន្ដែជនប្រព្រឹត្ដបាន និយាយលួងលោម ហើយអះអាងថា ការវះកាត់ក្រលៀន ពុំមានបញ្ហាអ្វីកើតឡើង ប៉ះពាល់សុខភាពនោះទេ ។
មន្ដ្រីនគរបាលមួយ រូបបាននិយាយថា ក្រោយពេលដែលជន រងគ្រោះយល់ព្រមលក់ ដូរក្រលៀនរបស់ខ្លួនហើយនោះ ជនប្រព្រឹត្ដបាននាំជនរង គ្រោះទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យឯកជន ចិនមួយកន្លែង នៅក្បែរផ្សារស៊ីដនី ក្នុងខណ្ឌ៧មករា ៕
ប្រភពដើមអំម្ពិល

0 comments:
Post a Comment