Breaking News
Loading...
Wednesday, July 2, 2014

លាន អាព្រីលគីនីន បើកសាលា បង្រៀនតូរ្យតន្ត្រី ដោយយកតន្ដ្រីករ ជើងចាស់បង្រៀន

1:57 AM
រាជធានីភ្នំពេញ ៖ លោកលាន អាព្រីលគីនីន បានចាប់យកមុខរបរ ក្រៅសិល្បៈ ផ្នែកកាត់ដេរសម្លៀកបំពាក់ យូរមកហើយ។ ថ្មីៗនេះ លោកគីនីន បានបន្ថែមមុខរបរ ថ្មីមួយទៀត គឺសាលាបង្រៀនតន្ត្រីសម័យ ស្ថិតនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្សុី ។ មុខរបរថ្មីនេះ លោកគីនីន ផ្តល់ឱកាសជូនតន្ត្រីករចាស់ៗ បង្ហាត់បង្រៀនដើម្បីបាន ប្រាក់ចំណូលមួយកម្រិតទៀត។ លោក លាន អាព្រីលគីនីន រៀបរាប់ប្រាប់ អ្នកយកព័ត៌មានកោះសន្តិភាព កាលពីពេលថ្មីៗនេះថា លោកនៅតែបើកហាង កាត់ដេរខ្មែរស្តាយដដែល តែបន្ថែមមុខរបរថ្មី សាលាតូរ្យតន្ដ្រី ដើម្បីឱ្យត្រូវនឹង ចំណូលចិត្តរបស់លោក ដែលស្រលាញ់សិល្បៈ ។ សាលាតូរ្យតន្ត្រីថ្មីនេះ ពីដំបូងលោកបារម្ភខ្លះៗដែរ ខ្លាចមិនមានអ្នកគាំទ្រ ប៉ុន្តែក្រោយពីបើកដំណើរការ មិនទាន់បានប៉ុន្មានថ្ងៃផង មានអ្នកចុះឈ្មោះរៀនជាបណ្តើរៗ សរុបទៅបានសិស្ស ជាង២០នាក់ហើយ ។ លោកយល់ថា យុវវ័យច្រើនស្រលាញ់សិល្បៈ ពិសេសខាងភ្លេងសម័យ ដូច្នេះហើយទើបលោក បើកសាលាតន្ត្រីនេះឡើង ។ លើសពីនេះ លោកមានបំណងចង់ឱ្យ តន្ត្រីករជើងចាស់ ចូលបង្រៀននៅ សាលារបស់លោក ដើម្បីបានប្រាក់ចំណូលបន្ថែម ។ ម្យ៉ាងវិញទៀត លោកមានបំណងចង់ឱ្យ តន្ដ្រីករជើងចាស់ មានចំណេះមានជំនាញល្អ ផ្ទេរចំណេះដឹងដល់រលកក្រោយ ។ លោកគីនីន ឱ្យដឹងទៀតថា លោកចង់ឱ្យសិល្បករថ្មី នាពេលបច្ចុប្បន្នកាន់តែ មានជំនាញច្រើន ជុំវិញសិល្បៈ ពិសេសខាងផ្នែកតន្ត្រី ។ បើលោកប្រមើលមើលទៅ៤ ឬ១០ឆ្នាំទៀត ឃើញថាទីផ្សារសិល្បៈខ្មែរយើង នឹងមានការរីកលូតលាស់ កាន់តែប្រសើរឡើង ហើយសិល្បករក៏ទទួលបាន ប្រាក់ចំណូលច្រើន រាប់ទាំងកូនៗរបស់លោក ក៏អាចមានលទ្ធភាព រកប្រាក់ពីសិល្បៈដែរ ព្រោះពួកគេជា អ្នកស្រលាញ់សិល្បៈ ស្របពេលដែលលោក ក៏មានចិត្តចង់ឱ្យ ពួកគេស្នងពីលោកដែរ ។ ទាក់ទិននឹងការងារសិល្បៈ លោកគីនីន បានឱ្យដឹងថា មានគេទាក់ទងដែរ តែមកពីលោកមាន កិច្ចការក្រៅសិល្បៈច្រើន ។ លោកមិនត្រឹមតែមាន ហាងកាត់ដេរ និងសាលាតន្ត្រីទេ លោកថែមទាំងងាកទៅរកស៊ី ខាងផ្នែកកសិផលខ្មែរ ជាឈ្មួញកណ្តាលសម្រាប់ អ្នកវិនិយោគនៅក្រៅប្រទេស។ របររកស៊ីនោះទាក់ទិននឹងស្រូវ អង្ករ ពោតជាដើម បើអ្នកជំនួញក្រៅប្រទេសចាប់អារម្មណ៍ នោះលោកអាចស្វែងរកជូនបាន ។ យុវវ័យចង់រៀនតន្ដ្រី សូមទៅសាលា របស់លោកគីនីន ដោយមានគ្រូពី សាលាវិចិត្រសិល្បៈបង្រៀន ហើយរៀនក្នុង១ខែ បង់តែ២០ដុល្លារប៉ុណ្ណោះ ។ សាលាលោកមានលក់ ឧបករណ៍ភ្លេងគ្រប់ប្រភេទផងដែ រក្នុងតម្លៃសមរម្យ ។ ចំពោះសិស្សដែលរៀន នៅសាលារបស់លោក អាចទិញឧបករណ៍ភ្លេងបង់រំលស់ ដើម្បីបានយកទៅ អនុវត្តនៅផ្ទះ ឱ្យមានសមត្ថភាព កាន់តែប្រសើរឡើង៕ ប្រភព កោះសន្តិភាព

0 comments:

Post a Comment

 
Toggle Footer