Breaking News
Loading...
Tuesday, July 1, 2014

Luis Suarez ខកខានលេងអោយ ជម្រើសជាតិ អ៊ុយរ៉ាហ្កាយ ៩ ប្រកួត និងបម្រាមមិនអោយលេង បាល់ទាត់ ៤ ខែ

5:44 AM
ទីបំផុតសហព័ន្ធកីឡាបាល់ទាត់ FIFA បានសម្រេចចេញ សេចក្តីប្រកាស ដោយដាក់បម្រាមខ្សែប្រយុទ្ធ Luis Suarez របស់ហង្សក្រហម Liverpool មិនអោយលេងឲ្យ ក្រុមជម្រើសអ៊ុយរ៉ាហ្កាយ ចំនួន ៩ ប្រកួត និងមិនអោយលេង ទាត់បាល់ រយៈពេល ៤ ខែ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ ខាំស្មាខ្សែការពារ Giorgio Chiellini ក្នុងជំនួបរវាង អ៊ុយរ៉ាហ្កាយ ជាមួយនឹង អ៊ីតាលី ក្នុងព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក កន្លងទៅនេះ។ ៩ ប្រកួតដែលហាមមិនអោយខ្សែប្រយុទ្ធរូបនេះ លេងអោយជម្រើសជាតិ មានន័យថា Suarez មិនអាចបន្តលេងអោយ អ៊ុយរ៉ាហ្កាយ វគ្គ ១៦ ក្រុមចុងក្រោយ នៅ World Cup បន្តទៀតទេ ខណៈព្រឹត្តិការណ៍ Copa America ឆ្នាំក្រោយ ក៏ត្រូវអាក់ខានចូលរួមដែរ។ ងាកទៅ ៤ ខែមិនអោយទាត់បាល់វិញនោះ គឺខ្សែប្រយុទ្ធរូបនេះ មិនអាចចូលរួមហ្វឹកហាត់ ក៏ដូចជាប្រកួត អោយ Liverpool រដូវកាលក្រោយទេ ពោលគឺគិតចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី ១ ខែ វិច្ឆិកា។ Suarez មិនអាចចូលរួមទស្សនាការប្រកួត របស់អ៊ុយរ៉ាហ្កាយ ជាមួយនឹង កូឡុំប៊ី ក្នុងព្រឹត្តិការណ៍ World Cup ទេ ហើយការប្រកួតបើកឆាក Premier League និងការប្រកួតដំបូងព្រឹត្តិការណ៍ Champions League ៣ ប្រកួត ក៏អាក់ខានចូលរួម គាំទ្រដែរ ប៉ុន្តែការដោះដូរខ្សែប្រយុទ្ធរូបនេះ អាចធ្វើទៅបាន ក្នុងកំឡុងពេលបម្រាម ប្រសិនបើហង្សក្រហម ពិតជាចង់លក់កីឡាករនេះ មែននោះ។ ករណីខាំកីឡាករឯទៀត របស់ Suarez៖ លើកទីមួយ៖ កីឡាករ Otman Bakkal របស់ PSV - ឆ្នាំ ២០១០ - បម្រាម ៧ ប្រកួត លើកទីពីរ៖ កីឡាករ Branislav Ivanovic របស់ Chelsea - ឆ្នាំ ២០១៣ - បម្រាម ១០ ប្រកួត លើកទីបី៖ កីឡាករ Giorgio Chiellini របស់ Juventus - ឆ្នាំ ២០១៤ - បម្រាម ៩ ប្រកួតអោយក្រុមជម្រើសជាតិ និង ៤ ខែមិនអោយទាត់បាល់ គួរបញ្ជាក់ផងដែរថា ការបម្រាមនេះអាចលើកលែងបាន ប្រសិនបើមានការទទូច ក៏ដូចជាការតវ៉ា សមស្របណាមួយ៕

0 comments:

Post a Comment

 
Toggle Footer