សេតវិមានរបស់អាមេរិក បានបង្ហាញពីបញ្ជីប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់បុគ្គលិកខ្លួន ជាសាធារណៈហើយ បន្ទាប់ពីមានការទាមទារឲ្យបង្ហាញចាប់តាំងពីឆ្នាំ១៩៩៥ ដើម្បីជូនដំណឹងទៅដល់សភាអំពីប្រាក់បៀវត្សរ៍របស់បុគ្គលិកក្នុងសេតវិមាន។
ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក គឺ ៤០ ម៉ឺនដុល្លារ។
នៅក្នុងទីក្រុងវ៉ាស៊ីងតោន ថ្លៃចំណាយក្នុងការរស់នៅ គឺមានតម្លៃខ្ពស់ជាង បណ្តារដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិក ពោលគឺ គិតជាមធ្យមខ្ពស់ជាង ២២ ភាគរយ។ យ៉ាងណាក៏ដោយប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជន ក៏ខ្ពស់ជាងប្រាក់ចំណូលរបស់អ្នករស់នៅតាមបណ្តារដ្ឋផ្សេងៗផងដែរ ពោលគឺ អ្នករស់នៅក្នុងទីក្រុងវ៉ាស៊ីងតោន មានចំណូលប្រចាំឆ្នាំ ប្រហែល ៤៥ ០០០ដុល្លារ ចំណែកនៅ តាមបណ្តារដ្ឋផ្សេងៗ គឺប្រាក់ចំណូលប្រចាំឆ្នាំ ប្រហែល ២៨ ០០០ដុល្លារប៉ុណ្ណោះ។
បើតាមបញ្ជីប្រាក់បៀវត្សរ៍ប្រាក់បៀវត្សរ៍របស់សេតវិមានបង្ហាញថា បុគ្គលិកសេតវិមានសរុបមានចំនួន ៤៥៧នាក់។ ក្នុងចំណោមបុគ្គលិកទាំងអស់នេះ តំណែងដែលទទួលបានប្រាក់ខែខ្ពស់ជាងគេនោះ មាន៖
១) តំណែងជំនួយការប្រធានាធិបតី៖ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំគឺ ១៧២ ២០០ដុល្លារអាមេរិក។ បុគ្គលិកក្នុងតំណែងនេះ ជាទូទៅមានតំណែងមួយផ្សេងទៀត ប៉ុន្តែប្រាក់បៀវត្សរ៍គឺនៅដដែល។
២) ជំនួយការរងប្រធានាធិបតី៖ មានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំសរុប ១៥៨ ៥០០ ដុល្លារអាមេរិក។
៣) មន្ត្រីការិយាល័យធ្វើដំណើរ៖ បុគ្គលិកក្នុងតំណែងនេះ ទទួលប្រាក់ខែប្រចាំឆ្នាំ ៧៥ ៥០០ ដុល្លារអាមេរិក។ សូមបញ្ជាក់ថា អ្នកធ្វើការក្នុងតួនាទីនេះ មានការងារយ៉ាងសំខាន់ ក្នុងការរៀបចំរាល់ការធ្វើដំណើរផ្សេងៗរបស់ប្រធានាធិបតី និង បុគ្គលិកក្នុងសេតវិមានទាំងអស់ ដូចជា ការរៀបចំជើងហោះហើយ និង ការកក់សណ្ឋាគារ ជាដើម។
៤) លេខាធិការ ព័ត៌មាន៖ អ្នកធ្វើការក្នុងតំណែងនេះ គឺមានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំសរុប ៧០៧០០ ដុល្លាអាមេរិក។
៥) មន្ត្រីព័ត៌មាន៖ មានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំសរុប ៤២ ៤២០ ដុល្លារ។ បុគ្គលិកផ្នែកនេះ មានតួនាទីទទួលខុស និង រៀបចំព័ត៌មានផ្សេងៗក្នុងសេតវិមាន។
មន្ត្រីសេតវិមានរបស់អាមេរិក បញ្ជាក់ថា រដ្ឋាភិបាលរបស់លោក អូបាម៉ា គ្រោងតំឡើងប្រាក់ខែ ដល់បុគ្គលិកសេតវិមានទាំងឡាយណា ដែលមានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំក្រោម ១០ម៉ឺនដុល្លារ។ សូមបញ្ជាក់ថា ចាប់តាំងពី លោក អូបាម៉ា ឡើងកាន់តំណែងជាប្រធានាធិបតីមក បុគ្គលិកក្នុងសេតវិមានទាំងអស់ មិនទាន់ទទួលបានការតំឡើងប្រាក់ខែទេ ហើយក្នុងករណីដែលមានវិបត្តិសេដ្ឋកិច្ចផ្សេងៗ ប្រាក់ខែរបស់បុគ្គលិកទាំងនោះ ក៏ទទួលផលប៉ះពាល់ផងដែរ៕
ភ្នំពេញ ៖ ដោយសារតែជីវភាពក្រីក្រ ខ្លាំងពេក បានបង្ខំឱ្យពីរនាក់ប្ដី-ប្រពន្ធដាច់ ចិត្ដយកកូនស្រី លក់ព្រហ្មចារីយ៍ឱ្យអ្នកមាន លុយតម្លៃ ២៥០០ដុល្លារ យកទៅរកស៊ី ឬ ក៏ចិញ្ចឹមជីវភាពគ្រួសារ ឱ្យមានភាពល្អ ប្រសើរឡើងវិញ ។ ប៉ុន្ដែទង្វើបែបនេះត្រូវ បានកម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនរាជ ធានីភ្នំពេញ បង្ក្រាបបាន និងចាប់ខ្លួនស្ដ្រី ជនជាតិវៀតណាមម្នាក់ ដែលនាំក្មេងស្រី ទៅលក់ព្រហ្មចារីយ៍ ។ នាយការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ លោក កែវ ធា បានថ្លែងឱ្យដឹងថា ស្ដ្រីជន ជាតិវៀតណាមម្នាក់ ត្រូវបានចាប់ខ្លួនកាល ពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ខណៈដែលស្ដ្រី រូបនេះកំពុងនាំ ក្មេងស្រីយកទៅ លក់ព្រហ្មចារីយ៍ តម្លៃ ២៥០០ដុល្លារ បន្ទាប់ពីឪពុក-ម្ដាយរបស់ នាង បានប្រើឱ្យធ្វើសកម្មភាពបែបនេះ ។ ការឃាត់ខ្លួនស្ដ្រីមេខ្យល់ឈ្មោះ កៅ ធី ហៀង ហៅ ស្រីកែវ អាយុ ៤២ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល សង្កាត់ព្រែក ប្រា ខណ្ឌមានជ័យ មុខរបរ ជាអ្នកលក់ កាហ្វេបានធ្វើឡើង នៅមុខសណ្ឋាគារឡាក់គី ស្ដារ ផ្លូវលេខ ៣៣៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ លោក កែវ ធា បានបញ្ជាក់ថា ក្មេងស្រី រងគ្រោះ ឈ្មោះ ស.ស.ព អាយុ ១៦ឆ្នាំ ជន ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅខណ្ឌមានជ័យ មុខរបរ ជាកម្មការិនី រោងចក្រត្រូវបានឪពុក ម្ដាយរបស់នាង លក់ព្រហ្មចារីយ៍តម្លៃ ២៥០០ដុល្លារ ទៅឱ្យអ្នកមានលុយ ដោយសារតែ ជីវភាពក្រីក្រខ្លាំងពេក ។ ក្រោយពីទទួល បានព័ត៌មានខាងលើនេះ ការិយាល័យជំនាញ បានសុំគោលការណ៍ណែនាំ ពីលោកស្នងការ និងស្នងការរង ព្រមទាំងមានការឯកភាព ពីតំណាងអយ្យការលោក មាស ច័ន្ទពិសិដ្ឋ ផងនោះ បានចុះទៅសហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនស្ដ្រីជនជាតិ វៀតណាមរូបនេះនៅតាមផ្លូវ ។ ក្រោយ ការសួរនាំស្ដ្រីមេខ្យល់ខាងលើ ត្រូវបានបញ្ជូន ទៅកាន់តុលាការ រីឯក្មេងស្រីរងគ្រោះ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែលស្ដ្រី ជាម្ដាយ បានរត់គេចខ្លួនបាត់ ៕
សេតវិមានរបស់អាមេរិក បានបង្ហាញពីបញ្ជីប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់បុគ្គលិកខ្លួន ជាសាធារណៈហើយ បន្ទាប់ពីមានការទាមទារឲ្យបង្ហាញចាប់តាំងពីឆ្នាំ១៩៩៥ ដើម្បីជូនដំណឹងទៅដល់សភាអំពីប្រាក់បៀវត្សរ៍របស់បុគ្គលិកក្នុងសេតវិមាន។
ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក គឺ ៤០ ម៉ឺនដុល្លារ។
នៅក្នុងទីក្រុងវ៉ាស៊ីងតោន ថ្លៃចំណាយក្នុងការរស់នៅ គឺមានតម្លៃខ្ពស់ជាង បណ្តារដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិក ពោលគឺ គិតជាមធ្យមខ្ពស់ជាង ២២ ភាគរយ។ យ៉ាងណាក៏ដោយប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជន ក៏ខ្ពស់ជាងប្រាក់ចំណូលរបស់អ្នករស់នៅតាមបណ្តារដ្ឋផ្សេងៗផងដែរ ពោលគឺ អ្នករស់នៅក្នុងទីក្រុងវ៉ាស៊ីងតោន មានចំណូលប្រចាំឆ្នាំ ប្រហែល ៤៥ ០០០ដុល្លារ ចំណែកនៅ តាមបណ្តារដ្ឋផ្សេងៗ គឺប្រាក់ចំណូលប្រចាំឆ្នាំ ប្រហែល ២៨ ០០០ដុល្លារប៉ុណ្ណោះ។
បើតាមបញ្ជីប្រាក់បៀវត្សរ៍ប្រាក់បៀវត្សរ៍របស់សេតវិមានបង្ហាញថា បុគ្គលិកសេតវិមានសរុបមានចំនួន ៤៥៧នាក់។ ក្នុងចំណោមបុគ្គលិកទាំងអស់នេះ តំណែងដែលទទួលបានប្រាក់ខែខ្ពស់ជាងគេនោះ មាន៖
១) តំណែងជំនួយការប្រធានាធិបតី៖ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំគឺ ១៧២ ២០០ដុល្លារអាមេរិក។ បុគ្គលិកក្នុងតំណែងនេះ ជាទូទៅមានតំណែងមួយផ្សេងទៀត ប៉ុន្តែប្រាក់បៀវត្សរ៍គឺនៅដដែល។
២) ជំនួយការរងប្រធានាធិបតី៖ មានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំសរុប ១៥៨ ៥០០ ដុល្លារអាមេរិក។
៣) មន្ត្រីការិយាល័យធ្វើដំណើរ៖ បុគ្គលិកក្នុងតំណែងនេះ ទទួលប្រាក់ខែប្រចាំឆ្នាំ ៧៥ ៥០០ ដុល្លារអាមេរិក។ សូមបញ្ជាក់ថា អ្នកធ្វើការក្នុងតួនាទីនេះ មានការងារយ៉ាងសំខាន់ ក្នុងការរៀបចំរាល់ការធ្វើដំណើរផ្សេងៗរបស់ប្រធានាធិបតី និង បុគ្គលិកក្នុងសេតវិមានទាំងអស់ ដូចជា ការរៀបចំជើងហោះហើយ និង ការកក់សណ្ឋាគារ ជាដើម។
៤) លេខាធិការ ព័ត៌មាន៖ អ្នកធ្វើការក្នុងតំណែងនេះ គឺមានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំសរុប ៧០៧០០ ដុល្លាអាមេរិក។
៥) មន្ត្រីព័ត៌មាន៖ មានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំសរុប ៤២ ៤២០ ដុល្លារ។ បុគ្គលិកផ្នែកនេះ មានតួនាទីទទួលខុស និង រៀបចំព័ត៌មានផ្សេងៗក្នុងសេតវិមាន។
មន្ត្រីសេតវិមានរបស់អាមេរិក បញ្ជាក់ថា រដ្ឋាភិបាលរបស់លោក អូបាម៉ា គ្រោងតំឡើងប្រាក់ខែ ដល់បុគ្គលិកសេតវិមានទាំងឡាយណា ដែលមានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំក្រោម ១០ម៉ឺនដុល្លារ។ សូមបញ្ជាក់ថា ចាប់តាំងពី លោក អូបាម៉ា ឡើងកាន់តំណែងជាប្រធានាធិបតីមក បុគ្គលិកក្នុងសេតវិមានទាំងអស់ មិនទាន់ទទួលបានការតំឡើងប្រាក់ខែទេ ហើយក្នុងករណីដែលមានវិបត្តិសេដ្ឋកិច្ចផ្សេងៗ ប្រាក់ខែរបស់បុគ្គលិកទាំងនោះ ក៏ទទួលផលប៉ះពាល់ផងដែរ៕
0 comments:
Post a Comment